ភ្លាបង្គាជាមួយម្រះ

គ្រឿងផ្សំ៖
- បង្គា
- ម្រះពុះជាពីរ  ហាន់ស្ដើងៗ 
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស  បុករៀងម៉ត់បន្តិច 
- ទឹកត្រី ស្ករស ម្សៅស៊ុប
- ទឹកក្រូចឆ្មា
- ជីអង្កាម
វិធីធ្វើ៖
- យកបង្គាមកបកសម្បកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ  កុំអោយដាច់ពីគ្នា 
- បន្ទាប់មកយកម្រេះមករៀបដាក់ចានដែលត្រូវទទួលទានអោយបានស្អាត រួចយកបង្គាដែលបានធ្វើស្អាតហើយនោះ មករៀបដាក់ពីលើ ហើយយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់
- ច្របាច់ទឹកក្រូចឆ្មាដាក់ចាន ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ទុកប្រហែល 10នាទី ដើម្បីកុំអោយក្រពុលខ្ទឹមរួចដាក់ ស្ករស ទឹកត្រី ម្សៅស៊ុប កូរចូលគ្នាអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត  អោយហិរខ្លាំង បន្តិច ដើម្បីអោយបង្គាឆ្អិនល្អ 
- ពេលទទួលទាន ទើបយកបង្គាដែលបានក្លាសេទុក មកស្រោចទឹកម្ទេសពីលើអោយសព្វ រួចដាក់ជីអង្កាមលំអពីលើ រួចជាការស្រេច ។

សំរាប់អ្នកដែលមិនចូលចិត្តម្រេះល្វីងពេក អាចយកម្រេះដែលហាន់ហើយនោះ មកច្របាច់ទឹកអំបិល ហើយលាងចេញអោយស្អាត នោះមិនសូវល្វីងទេ



Comments