ស្ងោរជ្រក់បង្កង , បបរគ្រឿងសាច់មាន់ បែបកូរ៉េ និង មឹក​ឆា​គល់​ស្លឹកគ្រៃ


គ្រឿងផ្សំ ស្លឹកក្រូច ៥ សន្លឹក ស្លឹកខ្ទឹម ២ ដើម ហាន់តូចៗល្មម គល់ស្លឹកគ្រី ១ ដើម ជីនាងវង ហាន់តូចៗល្មម បង្កង ៥០០ ក្រាម បកឲ្យស្អាតហើយយកក្បាលចេញ ផ្សិត ៣០០ ក្រាម (ផ្សិតចំបើង) ទឹកត្រី ១ ស្លាបព្រាបាយ អំបិល ១ ស្លាបកាហ្វេព្រា ស្កសរ ១ ស្លាបព្រាបាយ អំពិលទុំ ១ ស្លាបព្រាកាហ្វេ(ធ្វើឲ្យទៅជាទឹកអំពិល) ដុំស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ បំបែកឲ្យតូចៗ ខ្ទឹមស ៣ កំពឹស ដំឲ្យបែកឲ្យតូចៗ វិធីធ្វើ ១.ជា​ដំ​បូង​អ្នក​ដាក់​ឆ្នាំង​ដាំ​ទឹក​សិន ​ពេល​ដែល​ទឹក​ពុះ​អ្នក​ដាក់​ដុំ​ស៊ុប​ដែល​បាន​បំ​បែក​រួច​ហើយ ១ ស្លាបព្រាកាហ្វេ,​ស្លឹកក្រូច​,គល់ស្លឹកគ្រៃ​,ខ្ទឹមស ​ហើយ​គ្រប​មួយ​សន្ទុះសិន​។ ២.មួយ​សន្ទុះ​ក្រោយ​មក​ទើប​អ្នក​ដាក់​បង្កង ​និង​ផ្សិត​ចូល ​រង់​​ចាំ​បន្តិច​ឲ្យទឹក​ពុះ​ម្តង​ទៀត។​ ៣.​ក្រោយ​ពី​ទឹក​ពុះ​ម្តង​ទៀត​ហើយ​អ្នក​ត្រូវ​​ដាក់​​ទឹក​ត្រី​​ ១ ស្លាបព្រាបាយ, ​​ស្កសរ ១ ស្លាបព្រាបាយ, ​​អំបិល​ ១ ស្លាបព្រាកាហ្វេ, ​អំ​ពិល ១ ស្លាបព្រាកាហ្វេ ​រង់ចាំ​បន្តិច​ដែរទើប​ដាក់​ស្លឹក​ខ្ទឹម ​និងជីនាវង​ចូល​នោះ​ជា​ការ​រួច​ស្រេច។
 

 របៀបធ្វើទឹកត្រីផ្អែមៈ ​អ្នក​ត្រូវ​ផ្សំ​គ្រឿង​មាន​ដូច​ជា​ ដំ​បូង​អ្នក​ត្រូវ​ដាក់​ម្ទេស​ទុំ​ ហាន់​ឲ្យ​តូចៗ ​(៣ផ្លែ),​ទឹកក្រូចឆ្មា ​(៣ផ្លែ),​ខ្ទឹមស​ ដំ​ហើយ​ហាន់​ឲ្យ​តូចៗ​(២កំពឹស), ​ទឹកត្រី​ ៥ ​ស្លាបព្រាបាយ, ​ស្កសរ ៦ ​ស្លាបព្រាបាយ, ​អំបិលបន្តិច, ​ជីនាងវង​ និង​ស្លឹក​ខ្ទឹម​ហាន់​ឲ្យ​តូចៗ​ ដាក់​ចូល​ទៅ​ក្នុង​ចាន​ទាំង​អស់ ​បន្ទាប់​មក​កូរ​ចូល​គ្នា​ឲ្យ​រលាយ​សប់​នោះ​អ្នក​និង​ទទួល​បាន​ទឹក​ត្រីផ្អែម​ដែល​អ្នក​ចង់​បាន។ គ្រឿងផ្សំ មាន់ ១ គីឡូ ៤ ខាំ មាន់ធ្វើឲ្យហើយទុកទាំងមូល ខ្ទឹមស ១០០ ក្រាម ស្លឹកខ្ទឹម​ ហាន់តួចៗល្មម អង្ករ ៤០០ ក្រាម ស៊ុត ២ គ្រាប់ គោះដាក់ក្នុងចានហើយកូរឲ្យបែក អំបិល ១ ស្លាបព្រាបាយ - ទឹក +បបរគ្រឿងសាច់មាន់ បែបកូរ៉េ វិធីធ្វើ ១. អ្នក​ត្រូវ​យក​អង្ករ និងសាច់មាន់​យក​មក​លាង​ជា​មុនសិន​ ប៉ុន្តែ​មាន់​ត្រូវ​ទុក​ទាំង​មូល។ ២. យកមាន់​ទាំង​មូល​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ បន្ទាប់មក​ដាក់​ខ្ទឹមស ​និង​ទឹកចូល​ ហើយទឹក​អ្នក​ត្រូវ​ស្មាន​មើល ​ប្រហែល​ជាលិច ២ ថ្នាំង​ដៃពីមាន់​ដែល​នៅ​ក្នុង​ឆ្នាំង ​បន្ទាប់​មក​អ្នក​ចាប់​ផ្តើម​ស្ងោរ។​ ៣. ក្រោយ​ពី​ដាក់​ស្ងោរ​រួច​ប្រហែល​ជា ៤០ នាទី​អ្នក​ត្រូវ​បន្ថយ​កំដៅ​ រហូតដល់ ​១ ម៉ោង ​អ្នក​ត្រូវ​ដាក់​អង្ករ​ដែល​បាន​​លាង​រួច ​ដែល​នៅ​សើមៗ​ចូល​ទៅ​ក្នុង​ឆ្នាំង​ រួច​ធ្វើ​ការ​​ចម្អិន​បន្ត។​ ៤. ក្រោយ​ពី​ស្ងោរ​មាន់ ១ ម៉ោង ​រួច​មក​អ្នក​ត្រូវ​​ចម្អិន​​អង្ករ​ឲ្យ​បាន​កន្លះ​ម៉ោង​ថែម​ទៀត​ បន្ទាប់​មក​អ្នក​ត្រូវ​ដាក់​អំបិល ១ ស្លាបព្រាបាយ​ចូល​ទៅ​ក្នុង​ឆ្នាំង​នោះ​ផង​ដែរ។​ ៥. អ្នក​ត្រូវ​ស្រង់​មាន់​ដែល​អ្នក​បាន​ស្ងោរ​នោះទុក​ក្នុង​ចានរាប​ស្មើមួយសិន​ ចំណែក​ឯ​ស្លឹកខ្ទឹម ​និងស៊ុត​អ្នក​ត្រូវ​ដាក់​វា​ចូល​ទៅ​ក្នុង​ឆ្នាំង។​ ៦. ​ជាចុង​ក្រោយ​អ្នក​ត្រូវ​បេះមាន់​ដែល​បាន​ស្រង់​ទុក​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង​វា​ជា​ការ​រួច​រាល់។

 មឹក​ឆា​គល់​ស្លឹកគ្រៃ​ គ្រឿងផ្សំ មឹក​ស្រស់3ខាំ គល់​ស្លឹកគ្រៃ​ចិញ្ច្រាំ​ម៉ត់2ស្លាបព្រា​សម្ល អំបិល ស្ករ ម្ទេស​ ម្សៅ ទឹកត្រី ខ្ទឹមស្លឹក ​ខ្ទឹមស របៀបធ្វើ 1. មឹក​ធ្វើឱ្យ​ស្អាត ហាន់តូចៗដាក់​ចូរ​ក​ញ្រែ​ង​ដាក់​អំបិល​មួយ​ស្លាបព្រា​ញី​ឱ្យ​សព្វ​ហើយ​លាង​ឱ្យ​ស្អាត​ទុក​មួយអន្លើ​ឱ្យ​ស្រក់​ទឹក​អស់។ 2. ចិញ្ច្រាំ​ខ្ទឹមស លីង​ឱ្យ​ឈ្ងុយ។ 3. ដាក់​មឹក​ចូល​ឆា ដោយ​ច្រូច​ទឹកត្រី​បន្តិច បើកភ្លើង​ខ្លាំង ដាក់​គល់​ស្លឹកគ្រៃ​ចូល ឆា​ពី4ទៅ6នាទី។ 4. បង់គ្រឿង​ភ្លក្ស​ឱ្យ​ល្មមមាត់​ឆា​បន្តទៀត​ប្រហែល3-4នាទី​ដោយ​បើកភ្លើង​តិច។ ពេល​ហូប​ដួស​ដាក់​ចាន​ជាការ​ស្រេច។
បរិភោគ​ពេលក្តៅៗទើប​ឆ្ងាញ់៕
        

Comments