សម្លការីសាច់មាន់

+សម្លការីសាច់មាន់
+ គ្រឿងផ្សំ៖ 
- សាច់មាន់ ៥០០ ក្រាម - ពពុះសណ្តែក ៥០ ក្រាម - ស្បែកជ្រូកក្រៀម ៥០ ក្រាម - សណ្ដែកដីឆ្អិន ១០០ ក្រាម - ម្ទេសឆ្អើរ ៥ ផ្លែ - គល់ស្លឹកគ្រៃ ៤ គល់ - ល្មៀតមួយថ្នាំងដៃ - ស្លឹកក្រូចសើច ៣ សន្លឹក - ត្រប់មូល - ដំឡូងជ្វា ២៥០ ក្រាម - ល្ពៅ ២៥០ ក្រាម - សណ្តែកគួរ ២០០ ក្រាម - ស្ករពាង ១ ស្លាបព្រាបាយកន្លះ - ដូងទំុ ១ ចំហៀង - អំបិល ២ ស្លាបព្រាកាហ្វេ - ប៊ីចេង ២ ស្លាបព្រាកាហ្វេ - ម្ជូរអំពិល ២ ស្លាបព្រាកាហ្វេ - ទឹកត្រី ៣ ស្លាបព្រាបាយ - ប្រហុក ៤ ចង្វា - ខ្ទឹមស ៥ កំពឹស វិធីធ្វើ៖ 1 - លាងសាច់ឲ្យស្អាតកាត់ជាដុំៗល្មមៗ 2 - ដាក់ត្រាំម្ទេះជាមួយនិងទឹកក្តៅឲ្យរីកបន្ទាប់មក ចិញ្ច្រាំវាឲ្យ​ម៉ត់​ ដាក់​ស្ករ​ចូល​ចិញ្ច្រាំវា ដើម្បី​ឲ្យម្ទេះ និង​ស្ករ​រលាយ​ចូល​គ្នា​ល្អ។ ចិញ្ច្រាំប្រហុក​ឲ្យ​ម៉ត់​ រួច​ចាប់​ដាក់​ចាន​រាប​មួយ​ ទាំង​ប្រហុក​ចិញ្ច្រាំ និង​ម្ទេស​ចិញ្ច្រាំ។ 3 - ហាន់គល់ស្លឹកគ្រៃល្អិតៗ ជិតសំបកល្មៀតឲ្យស្អាត​ដាក់​ចូល​ទៅ​ក្នុង​ត្បាល់​បុក​មួយ ​បុក​ឲ្យ​ម៉ត់​​​​​ បន្ទាប់​មក​ថែម​ខ្ទឹម​ស​ បុក​ឲ្យ​ម៉ត់​ បន្ថែម​ស្លឹក​ក្រូច​សើច ២ សន្លឹក បន្ទាប់​មក​យក​អង្រែ​បុក​ញ៉ុមៗ ​ដើម្បី​ឲ្យ​ស្លឹក​ក្រូច​សើច​ចេញ​ក្លិន​ឈ្ងុយ​ បន្ទាប់​មក​ដូសដាក់​ចូល​ក្នុង​ចាន​ជា​មួយ និង​ម្ទេសចិញ្ច្រាំ ​ជូត​ត្បាល់​ឲ្យ​ស្អាត បន្ទាប់​មក​បុក​សណ្តែក​ដី​ឆ្អិន​ក្នុង​ត្បាល់​ កុំម៉ត់​ពេក​ប៉ុន្តែ​ក៏​មិន​ឲ្យ​នៅ​ទាំង​មូល​ពេក​ដែល។  
4 - ដំឡូងកោសសំបកឲ្យស្អាត បន្ទាប់មកគាស់វាជាដុំៗតូចល្មម។ សណ្តែក​គួរ​ត្រូវកាត់​ប្រវែង​ពីរ​ថ្នាំង​ដៃ។ ល្ពៅចិត​សំបក​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់​គាស់​វា​ជា​ដុំតូចៗ។ ត្រប់​មូល​ត្រូវ​ពុះ​វា​ជា​បួន ឬច្រើន​ជាង​នេះ​ប្រសិន​បើ​វា​នៅ​ធំ។ 5 - ពពុះសណ្តែក និងស្បែកជ្រូកក្រៀម​ យកវា ​មក​ត្រាំទឹក​ឲ្យ​រីក​រួច​ស្រង់​វាចេញ។ 6 - កោសដូងច្របាច់យកខ្ទិះដើម និង​ចុង ​ទុក​ដោយ​ឡែក​ពី​គ្នា បន្ទាប់​មក​ចាក់​ខ្ទិះ​ដើម​ចូល​ក្នុង​ឆ្នាំង​មួយ ​ដាក់​ដាំ​លើ​ភ្លើង​ រហូត ​ដល់​ឡើង​ក្បាល​ខ្លិះ​ ចាក់​ម្ទេះ​ចិញ្ច្រាំ​ចូល​កូរ​វា​ឲ្យ​សព្វ​ទុក​ឲ្យ​ឡើង​ប្រេង​ក្រហម​ល្អ​ ដាក់​គល់​ស្លឹក​គ្រៃ​បុក​ចូល​កូរ​ឲ្យ​ សព្វ​ចាក់​សាច់ និង​សណ្ដែក​ដី​ចូល (ប្រសិន​បើ​អ្នក​ប្រើ​សាច់​ត្រី​អ្នក​អាច​ដាក់​ហើយ​កូរ​មួយ​ត្រឡប់​ស្រង់​ ចេញ បន្ទាប់​មក​ចាំ​ដាក់​ត្រី​និង​សណ្តែក​ដី​ នៅ​ក្រោយ​ពេល​បង់​បន្លែ​ចាំ​មួយ​រំពុះ ​ជៀស​វាង​ការពារ​ត្រី​បែក​សាច់) កូរ ឬ​ ឲ្យ​សព្វ​ប្រសិន​បើ​ ខ្ទិះ​រីង​ ចង់​ខ្លោច​អ្នក​អាច​បន្ថែម​ខ្ទិះ​ចុង​បន្តិច​បាន​ហើយ ដាក់​រម្ងាស់​ឲ្យ​សាច់​រាង​ឆ្អិន​បន្តិច​ចាក់​ខ្ទិះ​ចុង​ទាំង​អស់ ​រួច​បន្ថែម​ អំបិល​ ប៊ី​ចេង​ ទឹក​ត្រី ​ចូល​កូរ​ឲ្យ​សព្វ​ចាំ​មួយ​រំពុះ​ដាក់​បង់​ដំឡូង និង​ល្ពៅ​ចូល​រម្ងាស់ ​ដាក់​បន្ថែម​ស្បែក​ជ្រូក​ក្រៀម ពពុះ​សណ្តែក សណ្តែកគួរ ត្រប់​មូល ​ចូល​កូរ​ឲ្យ​សព្វ​ រម្ងាស់​រហូត​ដល់​ឆ្អិន​ទាំង​បន្លែ និង​សាច់​ ជា​កា​ស្រេច៕






Comments