តើបងៗជាស្ត្រីមេផ្ទះចង់ដឹងពីរបៀបធ្វើម្ហូបមួយមុខទៀតដែលមាន រស់ជាតិឆ្ងាញ់ពិសារដែរ ឬទេ? ថ្ងៃនេះផងដែល ខ្ញុំសូមធ្វើការបង្ហាញពីមុខម្ហូបមួយមុខទៀត ដែលមានឈ្មោះថា តុងយាំបង្កង ។ នេះគឺជាម្ហូបមួយមុខដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងប៉ូវកំលាំងរបស់លោកអ្នកថែមទៀត។ + គ្រឿងផ្សំ - គល់ស្លឹកគ្រៃមួយគល់ - បង្កងស្រស់ ៧ - ខ្ទឹមសរ ២ ឬ ៣ កម្ពឹស - តុងយាំ ១ ដុំតូច - អំបិល ១ ស្លាព្រាកាហ្វេ - ទឹកត្រី ១ ស្លាព្រាបាយ - ស្ករ ២ ស្លាព្រាកាហ្វេ - ប៊ីចេង ១ ស្លាព្រាកាហ្វេ - ស្លឹកជី - រំដេង ១ ដុំតូច + វិធីធ្វើ ១. អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។ ២. ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយដួសដាក់ចានទុកមួយអន្លើ។ ចំណែកឯរំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា។ ៣. ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង និងគល់ស្លឹកគ្រៃចូលចាំមួយ រំពុះដាក់តុងយាំចូលកូរឲ្យសព បន្លែមប៊ីចេងស្ករទឹកត្រីអំបិលចូល(ប្រសិនបើអ្នកយកខួរបង្កងចេញ បង្កងត្រូវចាក់ខួរចូល) ចាំហូតដល់បង្កងឆ្អិនជាការស្រេច។ ៤. នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បីឲ្យនៅក្តៅៗ ព្រោះវាអាចជួយបន្ថែមឲ្យមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។
+របៀបស្ងោរជ្រក់បង្កង
ជាធម្មតាបង្កងគេតែងតែ យកទៅអាំង ស្ងោរ ឬក៏បំពងតាមចំណងចំណូលចិត្តរបស់អ្នក ប៉ុន្ដែប្រសិនបើចម្អិនវាមិនបានល្អទេនោះវាក៏មិនឆ្ងាញ់ដែរ។ ដូច្នេះហើយដើម្បីឲ្យ ធ្វើម្ហូបមួយមុខនេះកាន់តែមានរស់ជាតិឆ្ងាញ់ លោកអ្នកត្រូវចេះផ្សំគ្រឿងឲ្យត្រូវទៅតាមបរិមាណនៃម្ហូប និងបន្ថែមបន្លែដូចជាផ្សិតទៀតកាន់តែប្រសើរ។
+ គ្រឿងផ្សំ - ស្លឹកក្រូច ៥ សន្លឹក - ស្លឹកខ្ទឹម ២ ដើម ហាន់តូចៗល្មម - គល់ស្លឹកគ្រី១ ដើម - ជីនាងវង ហាន់តូចៗល្មម - បង្កង ៥០០ ក្រាម បកឲ្យស្អាតហើយយកក្បាលចេញ - ផ្សិត ៣០០ ក្រាម (ផ្សិតចំបើង) - ទឹកត្រី១ ស្លាបព្រាបាយ - អំបិល ១ ស្លាបកាហ្វេព្រា - ស្កសរ ១ ស្លាបព្រាបាយ - អំពិលទុំ ១ ស្លាបព្រាកាហ្វេ(ធ្វើឲ្យទៅជាទឹកអំពិល) - ដុំស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ បំបែកឲ្យតូចៗ - ខ្ទឹមស ៣ កំពឹស ដំឲ្យបែកឲ្យតូចៗ + វិធីធ្វើ ១. ជាដំបូងអ្នកដាក់ឆ្នាំងដាំទឹកសិន ពេលដែលទឹកពុះអ្នកដាក់ដុំស៊ុបដែលបានបំបែករួចហើយ ១ ស្លាបព្រាកាហ្វេ, ស្លឹកក្រូច, គល់ស្លឹកគ្រៃ, ខ្ទឹមស ហើយគ្របមួយសន្ទុះសិន។ ២. មួយសន្ទុះក្រោយមកទើបអ្នកដាក់បង្កង និងផ្សិតចូលរង់ចាំបន្តិចឲ្យទឹកពុះម្តងទៀត។ ៣. ក្រោយពីទឹកពុះម្តងទៀតហើយអ្នកត្រូវដាក់ទឹកត្រី ១ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, អំពិល១ ស្លាបព្រាកាហ្វេរង់ចាំបន្តិចដែរទើបដាក់ស្លឹកខ្ទឹម និងជីនាវងចូលនោះជាការរួចស្រេច។ + របៀបធ្វើទឹកត្រីផ្អែមៈ អ្នកត្រូវផ្សំគ្រឿងមានដូចជាដំបូងអ្នកត្រូវដាក់ម្ទេសទុំ ហាន់ឲ្យតូចៗ (៣ផ្លែ), ទឹកក្រូចឆ្មា(៣ផ្លែ), ខ្ទឹមស ដំហើយហាន់ឲ្យតូចៗ(២កំពឹស), ទឹកត្រី ៥ ស្លាបព្រាបាយ, ស្កសរ ៦ ស្លាបព្រាបាយ, អំបិលបន្តិច, ជីនាងវង និងស្លឹកខ្ទឹមហាន់ឲ្យតូចៗដាក់ចូលទៅក្នុងចានទាំងអស់ បន្ទាប់មកកូរចូលគ្នាឲ្យរលាយសប់នោះអ្នកនិងទទួលបានទឹក ត្រីផ្អែមដែលអ្នកចង់បាន។
+សម្លរទំពាំងខ្មែរ
សម្លរទំពាំងអាចចាត់ទុកថាជាម្ហូបប្រចាំត្រកូលរបស់ខ្មែរយើង ដែលមានតាំងពីយូរណាស់មកហើយ ហើយប្រហែលជាមានអ្នកដែលនិយមចូលចិត្តក៏ច្រើនដែរជាពិសេស សម្រាប់ ពូ មីងចាស់ៗតែម្តង។ ចំពោះបងៗស្ត្រីមេផ្ទះភាគច្រើនប្រហែលជាធ្លាប់ស្គាល់ ហើយក៏ធ្លាប់ធ្វើជូនក្រុមគ្រួសារពិសារដោយដៃខ្លួនឯងផ្ទាល់ ដោយឡែកនៅមានស្ត្រីមួយចំនួនដែលទើបនឹងរៀបការថ្មោងថ្មីប្រាដក ជាមិនទាន់ចេះធ្វើម្ហូបមួយមុខនេះនៅឡើយទេ។ ដូច្នេះដើម្បីឲ្យកាន់តែមានភាពងាយស្រួលសូមធ្វើតាមការអនុវត្ត ដូចខាងក្រោម៖ + គ្រឿងផ្សំ - ទំពាំងស្រស់ ៣០០ ក្រាម - ម្ទេសប្លោកខ្ចី ១ ឬ ២ ផ្លែ - ប្រហុក ៦ សាច់ - ត្រីកែ (ត្រីមានជាតិខ្លាញ់) ៤០០ ក្រាម - អង្ករកន្លះស្លាព្រាកាហ្វេ - ប៊ីចេងកន្លះស្លាព្រាកាហ្វេ - អំបិលកន្លះស្លាព្រាកាហ្វេ - ស្ករសមួយស្លាព្រាកាហ្វេកន្លះ - ទឹកត្រីមួយស្លាព្រាបាយ - បន្លែបន្សាប (ត្រួយម្ទេស ស្លឹកផ្ទី….តាមចំណូលចិត្ត) មួយដៃ + វិធីធ្វើ ១. ជាដំបូងអ្នកត្រូវសកទំពាំង ឲ្យនៅតែខ្ចី បន្ទាប់មកប្រើកាំបិតមុខពីមកឈូសឲ្យស្តើងៗ។ ២. ប្រហុកត្រូវចិញ្ច្រាំម៉ត់។ត្រីធ្វើនឹងលាងទឹកឲ្យស្អាតកាត់ជាកងៗ។ ៣. បន្ទាប់ពីអ្នកធ្វើការចិញ្ច្រាំ ប្រហុកអ្នកត្រូវចាក់ប្រហុកព្រមទាំងត្រពាំងចូលក្នុងឆ្នាំងសម្លមួយរួច បន្ថែអង្ករកន្លះស្លាព្រាកាហ្វេ (ប្រសិនបើអ្នកមានទឹកបាយអ្នកអាចចាក់ទឹកនេះចូលបាន រួចសឹមបន្ថែមទឹកធម្មតាតាមក្រោយ) ។ ក្រោយមកចាក់ទឹកចូលរងចាំរហូតដល់ត្រពាំងបាត់ហាស។ ៤. បន្ទាប់ពីរងចាំមយយសន្ទុះរួចមកអ្នកគួរបន្ថែមសាច់ត្រី,អំបិលកន្លះស្លាព្រា កាហ្វេ, ប៊ីចេងកន្លះស្លាព្រាកាហ្វេ, ស្ករសមួយស្លាព្រាកាហ្វេកន្លះ, ទឹកត្រីមួយស្លាព្រាបាយ និងម្ទេសចូលកូរមួយសព្វចាំមួយរំពុះរហូតដល់ត្រីឆ្អិនគួរ បន្ថែមបន្លែបន្សាប រួចរងចាំមួយរំពុះភ្លក់មើលឲ្យល្មមតាមចំណូលចិត្តជាការ ស្រេច៕
Comments
Post a Comment