មាន់ដុតរស់ជាតិហឺរជាមួយបន្លែ


មាន់​ដុត​គឺ​ជា​មុខ​ម្ហូប​មួយ​ដែល​ប្រិយ​មិត្ត​ភាគ​ច្រើន​និយម​ចូល​ចិត្ត ជា​ពិសេស​វា​កាន់​តែ​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់​នៅ​ពេល​ដែល​អ្នក​ដុត​ជា​មួយ ​បន្លែ។ ខាង​ក្រោម​នេះ​គឺ​ជា​គ្រឿង​ផ្សំ ​ផ្សេងៗ ដើម្បី​ធ្វើ​ម្ហូប​មួយ​មុខ​នេះ​ឲ្យ​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់។

+ គ្រឿងផ្សំ

    - សាច់​មាន់​ កន្លះគីឡូក្រាម
    - ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបបាយ
    - ខ្ទឹមសរ ១០ កម្ពឹស
    - ខ្ញី ១ ដុំ
    - ទឹកម្ទេស (ខាប់ ហើយហឺរ) ៥ ស្លាបព្រាបាយ
    - ម្ទេសស្ងួត (មិនសូវហឺរ គេយកទៅធ្វើគីមឈី) ៣ ស្លាបព្រាបាយ
    - ស្កសរ ១ ស្លាបព្រាបាយ និងទឹកកន្លះលីត
    - ម្រេច កន្លះស្លាបព្រាបាយ
    - ស្ពៃក្តោប កន្លះគីឡូ ចិតជាចំណិត ដុំៗ
    - ខ្ទឹមបារាំង ១ ផ្លែតូចល្មម
    - នំអង្ករ ៤ ដុំ កាត់ ២ ខ្នាំងដៃ
    -​​ ដំឡូងជ្វា ១ ផ្លែ ចិតជាចំណិតៗ
    - ការ៉ុត ១ ផ្លែ ចិតបញ្ឆិតៗ
    - ម្ទេសពណ៍បៃតង ១ ផ្លែ ចិតបញ្ឆិតៗ
    - ស្លឹក Perilla


+ វិធីធ្វើ

    ១. ហាន់​សាច់​មាន់​ជា​ចំណិតៗ​រូច​ដាក់​ចូល​ទៅ​ក្នុង​ចាន។ លាយ​ទឹក​ស៊ីអ៊ីវ​ និង​ម្រេច ១ ស្លាប​ព្រាបាយ​ដូចគ្នា រូច​ហើយ​ទុក​ដោយ​ឡែក​សិន។
    ២. ​រៀប​ចំ​គ្រឿង​សម្រាប់​លាយ​ជា​មួយ​បន្លែ ​រូមមាន​ ខ្ទឹម​ស ១០ កម្ពឹស, ខ្ញី ១ ដុំ,​ ទឹក​ស៊ីអ៊ីវ ២ ស្លាប​ព្រាបាយ, ស្កសរ ១ ស្លាប​ព្រាបាយ ​និង​ទឹក​កន្លះ​លីត្រ ដាក់​នៅ​ក្នុង​ម៉ា​ស៊ីន​ក្រ​ឡុក ​រង់​ចាំ​ប្រ​ហែល​ជា ១ នាទី​ ទើប​ចាក់​ចូល​ទៅ​ក្នុង​ចាន​មួយ​សិន។​
    ៣. រៀប​ចំ​បន្លែ​ដាក់​នៅ​ក្នុង​ឆ្នាំង​ចម្អិន ដំ​បូង​រៀប​ស្ពៃ​ក្តោប, ការ៉ុត, ម្ទេស, នំអង្ករ, ដំឡូងជ្វា និង ស្លឹក Perilla រៀប​ជារាង​រង្វង់ នៅ​ចំ​កណ្តាល ដាក់​សាច់​មាន់ និង​គ្រឿង​ទេស​ដែល​បាន​ក្រឡុកពី​លើ។
    ៤. រៀប​ចម្អិន​ដាក់​កំ​ដៅ​ប្រ​ហែលជា ២ ទៅ ៣ នាទី​ កូរ​ច្របល់​គ្រឿង​ចូលគ្នា​ឲ្យ​សប់​​ទុកប្រហែល​ជា ២០ នាទី​ នោះ​អ្នក​និង​អាច​បរិភោគ​បាន៕


Comments