មាន់ស្ងោគ្រាប់ឈូក


+ គ្រឿងផ្សំ

 - ភ្លៅ​មាន់ ៥០០ក្រាម - ផ្កា​ស្ពៃខៀវ ២៥០ក្រាម - គ្រាប់​ឈូក ខ្ចី១០០ក្រាម - ខ្ទឹម​ក្រហម ចិញ្ច្រាំ១ស្លាប​ព្រាកាហ្វេ - ជីរនាង​វង​ចិញ្ច្រាំ​មួយ​ស្លាប​ព្រា - អំបិល - ស្ករ - ប្រេងឆា - ម្សៅស៊ុប + វិធីធ្វើ ១. គ្រាប់​ឈូក​ស្ងោរ​ឲ្យ​ទន់​បន្ដិច ។ ផ្កាស្ពៃ​ខៀវ​ហាន់​ជា​ចំណិត​ល្មម​ហូប ។ ២. ភ្លៅ​មាន់​កាប់​និង ហាន់​ជា​ដុំ​ល្មមមាត់​រួច​ប្រលាក់​នឹង​អំបិល​ ១.៨ស្លាប​ព្រាកាហ្វេ ស្ករ ១.២ស្លាបព្រាកាហ្វេ ម្សៅស៊ុប ១.៤ស្លាប​ព្រាកាហ្វេ ខ្ទឹម​ចិញ្ច្រាំ ១.៤ ស្លាប​ព្រាកាហ្វេ, ច្របល់​ឲ្យ​សប់​ហើយ ទុក​ប្រហែល ១០នាទី ។


+ស្ងោរម្រះសាច់ជ្រូកចិញ្ច្រាំ

 + គ្រឿងផ្សំ
 - ម្រះ - មីសួរ - អំបិល - ប៊ីចេង - ស្លឹក​ខ្ទឹម - សាច់ជ្រូក(សាច់​លាយ​ខ្លាញ់) - ខ្ទឹម​ស - ស្ករ - ម្រេច + វិធីធ្វើ ១. ម្រះ កាត់​កង់ៗ ឆ្កឹះយក​គ្រាប់​ចេញ រួច​លាងទឹក​ឲ្យ​ស្អាត(ប្រសិន​បើ​ខ្លាច​ល្វីង​ពេក ស្រុះ​ទឹក​ក្ដៅ​សិន​ក៏​បាន) ។ ២. យក​មីសួរ​ទៅ ត្រាំទឹក​ឲ្យ​រីក កាត់​ឲ្យ​ខ្លីៗ សច់ជ្រូក​ចិញ្ច្រាំ​ឲ្យ​ល្អិត រួច​យក​គញរឿង​ផ្សំ អំពិល ស្ករ ប៊ី​ចេង ម្រេច មក​លាយ​ជា​មួយ​សាច់ ជ្រូក​ចិញ្ច្រាំ​នេះ បន្ទាប់​មក​យក​មីសួរ​ដែល​កាត់​រួច​នោះ មក​ច្របល់​ជា​មួយ​សាច់​ជ្រូក រួច​យក​ម្រះ​មក​ញាត់​សាច់​ជ្រូក​ដែល​បាន​លាយ​រួច​នេះញាត់​រួច​ហើយ ទុក​មួយ​អន្លើសិន ស្លឹក​ខ្ទឹម​លាង​ទឹក​ឲ្យ​ស្អាត​​ហាន់​ឲ្យ​ល្អិត ។ ៣. យក​ឆ្នាំង​ទឹក​ដាំ​ឲ្យពុះ បង់​អំបិល ប៊ីចេង ស្ករ​បន្ដិច ចូល​ទៅ ក្នុង​ទឹក​សម្ល បន្ទាប់​មក​ទើប​បង់​ម្រះ​ចូល រំងាស់​ឲ្យ​ផុយ​ម្រះ​បន្ដិច ទើប​ភ្លក់​មើល​ឲ្យ​ល្មម ឆ្ងាញ់ រួច​ដួស​ដាក់​ចាន​រោយ​ស្លឹក​ខ្ទឹម​ពីលើ​ជា​ការ​ស្រេច ។



+ស្ងោរមាន់សាច់ដូង

 + គ្រឿងផ្សំ - សាច់​ដូង (ស្ទើរ​ខ្ចីស្ចើរចាស់)១០០ក្រាម - សាច់មាន់​ ៥០០ក្រាម - សាច់​ជ្រូក (សាច់​ជ្រូក​ខ្លាញ់​តិច​តួច) ១០០ក្រាម - ខ្ញី , អំបិល​បន្ដិច​បន្តួច - ដុំ​ស៊ុប​ខ្នរ​១ដុំ ។ + វិធីធ្វើ ១. ហាន់សាច់​ដូង​ជា​ដុំ​តូចៗ លាង​សាច់​មាន់​ឲ្យ​ស្អាត និង​កាប់​ជា​ដុំៗ រួច​ហាន់​ខ្ញី​ជា​បន្ទះ ។ ២. ដាំ​ទឹក​ឲ្យ​ពុះ រួ​ចហើយ​ចាក់​សាច់​មាន់​ចូល​ស្រុស​ឲ្យ​អស់​ជាតិ​ឈាម ទើប​ស្រង់​ចេញ​ទុក​ប្រើការ ។ ៣. ចាក់គ្រឿង​ផ្សំទាំងអស់ (លើក​លែង​តែ​អំបិល និង​ដុំ​ស៊ុប​ខ្នរ) ចូល​ក្នុង​ឆ្នាំងស៊ុប ហើយ​ថែម​ទឹក​ឲ្យ​សមល្មម ដោយ​ដំបូង​ប្រើ​ភ្លើង​ស្ងោរ​ទាល់​​តែ​ពុះ ទើប​បែរ​មក​ប្រើ​ភ្លើង​តិចៗ ស្ងោរ​រំងាស់​រយៈ ពេល ២ម៉ោង ហើយ​មុន​នឹង​ដួស​មកទទួល​ទាន ត្រូវ​បង់​អំបិល និង​ដុំ​ស៊ុប​ខ្នរ​ចូល​ផង ។



Comments