ការីបង្គារបែបម៉ាលឡសុី


+ គ្រឿងផ្សំ

 - ម្ទេស​ក្រៀម ២០ក្រាម​ត្រាំទឹក​ក្ដៅ - ម្ទេស​ស្រស់​៣ផ្លែហាន់​ស្ដើងៗ - មើម​ខ្ទឹម​​ក្រហម - រមៀត​ស្រស់​ហាន់ជាចំណិត - រំដេង​៤ហាន់ជា​ចំណិត - កាពិ ២កូន​ស្លាប​ព្រាកាហ្វេ - ប្រេងឆា ៤ឬ៥កូន​ស្លាប​ព្រាកាហ្វេ - ស្លឹក​ជីរពងទាកូន - ផ្កា​រមៀត​ស្រស់ ៣ផ្លែ - ទឹកអំពិល​៣កូន​ពែង​កន្លះ - ស្ករស ៣កូន​ស្លាបព្រា​កាហ្វេ - បង្គា ៨០០ក្រាម - ខ្ទឹម​បារាំង​ក្រហម ១ផ្លែហាន់ស្ដើងៗ - ផ្លែ​ពោត​បារាំង ១២ផ្លែ - ផ្លែ​ម្នាស់ស្រស់ ២កូន​ពែង​កាហ្វេ - អំបិល - ស្លឹក​ជីអង្កាម


+ វិធីធ្វើ 

 ១. ដំបូង​ត្រូវ​យក​ម្ទេស​ក្រៀម ម្ទេស​ស្រស់ មើម​ខ្ទឹម​ក្រហម រមៀត​រំដេង និង​កាពិ​លាយ​ទឹក​ច្របល់​បុក​ចូល​​គ្នា​អោយ​សព្វ​ទុក​មួយ​ឡែក ។ ២. បន្ទាប់​មក​យក​ឆ្នាំងធំ​ដាក់​ប្រេង​ឆា​ទុក​អោយ​ក្ដៅ​បន្ដិច ទើប​យក​គ្រឿង​ខា​ងលើ​មក​លីង​ទុក​អោយ​ឈ្ងុយ រួច​យក​ផ្កាខ្ញី និង​ស្លឹក​ជីពងទា​កូន​ដាក់​ចូល ដោយ​លីង​ចូល​គ្នា​ប្រហែល​ ៥នាទី រួច​ដាក់​ទឹកអំពិល និង​ស្ករ​ស ចូល​ទុក​អោយពុះ​រហូត​ស្ងួត​ល្អ ទើប​យក​បង្គា ខ្ទឹម​បារាំង ពោត​បារាំង ប៉េង​ប៉ោះ និង​ម្នាស់​ដាក់​ចូល​កូរ​អោយ​សព្វ ទុក​អោយ​បន្លែ​និង​បង្គា​ឆ្អិន​ល្អ​ជា​ការ​ស្រេច ។ បើ​ស្ទើរ​អាច​ថែម​អំបិល និង​ស្ករស ពេល​ដួស​មក​ពិសា គ្រាន់​តែ​បង់ជី​អង្កាម​ពី​លើ​​​​បន្ដិចគឺ​រួចរាល់ ។


iv>

Comments