+ គ្រឿងផ្សំ
- មាន់ជំទង់ - ខាញ់រាវ - ដំឡូងបារាំង - ម្សៅមី - អំបិល - ទឹកត្រី - ទឹកខ្មេះ - ស្ករស - ម្សៅស៊ុប - ស្លឹកវ៉ាន់ស៊ុយ + វិធីធ្វើ ១. យកមាន់ជំទង់ដែលគេធ្វើរួចស្រាប់ កាប់ស្មងជើង និងស្លាបចោលចេញ លាងទឹកឲ្យស្អាត ។ ២. ដំឡូងបារាំងចិតជាដុំៗខ្ទឹមបារាំងពុះជា ៤ ។ ៣. យកកូនចានចាក់ទឹកត្រី អំបិល ស្ករស ម្សៅឆា ម្សៅស៊ុប ទឹកខ្មេះ ភ្លក់មើលឲ្យល្មម ។
៤. ដាំខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅទើបដាក់មាន់ចៀនទាំងមូលឲ្យឡើង ក្រហមហើយចាក់ត្រីដែលលាយទុកនោះស្រោចពីលើដាក់ដំឡូង និងខ្ទឹមបារាំងចាក់ទឹកត្រីដែលលាយទុកនោះស្រោចពីលើដាក់ដំឡូង និងខ្ទឹមបារាំងចក់ទឹកបន្ដិចគ្របឲ្យជិតទុកវា ១០នាទី ហើយបើកគ្រមចេញ យកវែកត្រលប់សាច់មាន់ពីម្ខាងទៅម្ខាងទើបគ្របម្ដងទៀត បើរឹងត្រូវថែមទឹកម្ដងទៀតរំងាស់ឲ្យទាល់តែផុយសាច់ទឹកឲ្យឡើង ខាប់ទើបដួសដាក់ចាន រួចដួសទឹកខាប់នេះដាក់ពីលើសាច់បេះស្លឹកវ៉ាន់ស៊ុយរោយពីលើ (នៅពេលចៀនគេប្រើភ្លើងតិចៗ) ។
Comments
Post a Comment