ប្រសិនបើនិយាយពីការស្ងោជ្រក់បងៗស្រីមេផ្ទះភាគច្រើនគឺប្រាកដជា បានស្គាល់ក៏ដូចជាឧស្សាហ៏ ធ្វើញ៉ាំផងដែលក៏ប៉ុន្តែថ្ងៃនេះខ្ញុំបានបន្ថែមនូវផ្សិតព្រម ទាំងបង្ហាញនូវគន្លឹះនៃការធ្វើបន្ទិចបន្ទួចដូចខាងក្រោម៖ + គ្រឿងផ្សំ - ស្លឹកខ្ទឹម ១មួយគម្ព - ម្ទេស ១ឬ ២ផ្លែ - ក្រូចឆ្មា១ផ្លែ - ត្រី ៤០០ក្រាម - គល់ស្លឹកគ្រៃ ១គុល - បន្ថែមអង្ករកន្លះស្លាព្រាកាហ្វេ - ស្លឹកក្រូចសើច រំដេង - ស្ករសរ ២ស្លាព្រាកាហ្វ - ទឹកត្រី ៤ស្លាព្រាបាយ - អំបិលមួយស្លាព្រាកាហ្វេ - ផ្សិតឈូក(ចំបើង) ២០០ក្រាម + វិធីធ្វើ ១. ជាដំបូងអ្នកត្រូវធ្វើត្រីនិងលាងទឹកឲ្យស្អាតកាត់ជាកងៗ។ ២. ដាក់ដាំទឹក ព្រមទាំងបន្ថែមអង្ករកន្លះស្លាព្រាកាហ្វេ ស្លឹកក្រូចសើច រំដេងចូល ហើយយកគល់ស្លឹកគ្រៃដំឲ្យទក់ដាក់ចូលក្នុងឆ្នាំងដែលដាំទុកនោះ រងចាំឲ្យពុះដាក់ត្រីចូលកូរឲ្យសព្វ រួចបន្ថែម អំបិលមួយស្លាព្រាកាហ្វេ, ទឹកត្រី ៤ស្លាព្រាបាយ, ស្ករសរ ២ស្លាព្រាកាហ្វ រងចាំមួយរំពុះរហូតដល់ត្រីរាងឆ្អីនបន្ទិចសូមដាក់ផ្សិតចូលបន្ទាប់ មករំងាយស់មួយរំពុះភ្លក់មើលតាមចំណូលចិត្តជាការស្រេច។ ៣. អនៅពេលដែលរាបដាក់ចានអ្នកត្រូវបន្ថែមស្លឹកខ្ទឹមក៏ដូចជាម្ទេសព្រមទាំងក្រូចឆ្មាចូលផង។
+សម្លកកូរ
សម្លកកូរជាម្ហូបមួយមុខរបស់ប្រជាជនខ្មែរយើង ដែលមានតាំងពីយូរមកហើយ។ ជាពិសេសសម្លប្រភេទនេះត្រូវបានផ្សំឡើងពីបន្លែច្រើនមុខបំផុត ហើយសម្បូរនូវជីវជាតិដែលរាងកាយត្រូវការថែមទៀត។ ខាងក្រោមនេះជាវិធីធ្វើសម្លកកូរដើម្បីឲ្យកាន់តែមានរសជាតិ ឈ្ងុយឆ្ងាញ់៖ + គ្រឿងផ្សំ - អង្ករ ២០០ ក្រាម - ស្លឹកគ្រៃ ៤ គល់ - រមៀត មួយត្នាំងដៃ - ខ្ទឹមស ៤ កម្ពឹស - ល្ហុង ៣០០ ក្រាម - សណ្តែកគួ ៥០ ក្រាម - ល្ពៅ ១០០ ក្រាម - គ្រាប់ខ្នុរ ១០០ ក្រាម - ចេកខ្ចី ១ ឬ ២ ផ្លែ - ប្រេងឆា - គ្រាប់ពេជ្រលំញង ៣០ ក្រាម - ស្លឹកម្រះព្រៃមួយក្តាប់ - ត្រី ៣៥០ ក្រាម - ស្ករស ពីរស្លាព្រកាហ្វេ - ប៊ីចេង មួយស្លាព្រកាហ្វេ - អំបិលកន្លះស្លាព្រាកាហ្វេ - ទឹកត្រី ២ ស្លាព្រាបាយកន្លះ + វិធីធ្វើ ១. ដាក់ខ្ទះឲ្យក្តៅ បន្ទាប់មកចាក់អង្ករដើម្បីលីងវាក្នុងពេលដែលលីងអ្នកអាច បន្ថែមទឹកន្តិច ដើម្បីឲ្យងាយស្រួលក្នុងការបុក បន្ទាប់ពីធ្វើការលីងឲ្យឡើងពណ៌ជើងអង្ក្រងហើយ ត្រូវយកបុក ឬកិនឲ្យម៉ត់។ ២. យកស្លឹកគ្រៃមកហាន់ឲ្យស្តើងៗ បន្ទាប់មកយកវាទៅបុកដោយបន្ថែមរមៀត (ត្រូវជិតសំបកចេញ) បុកឲ្យម៉ត់ រួចដាក់បន្ថែមខ្ទឹមសចូលបុកឲ្យម៉ត់ សូមដួសទុកមួយអន្លើ។ ៣. ល្ហុងត្រូវជិតសំបកឲ្យស្អាត បន្ទាប់មកប្រើកាំបិតមុខពីដើម្បីជិតវាឲ្យស្តើងៗ។ សណ្តែកគួត្រូវកាត់វាប្រវែង ២ ថ្នាំងដៃ។ ល្ពៅត្រូវជិតសំបកមិនចាំបាច់ឲ្យអស់សំបកពេកក៏បានដែរ បន្ទាប់មកធ្វើការហាន់វាឲ្យល្អិតៗ។ គ្រាប់ខ្នុរត្រូវជិតវាឲ្យស្តើងៗ។ ត្រប់មូលត្រូវពុះឲ្យតូចៗល្មមធំជាងមេដៃបន្តិច។ បន្ទាប់ពីចិតរួច គួតែយកបន្លែនេះទៅលាងឲ្យស្អាតល្ហុង គ្រាប់ខ្នុរ និងល្ពៅត្រូវដាក់ចាមួយគ្នាព្រោះបន្លែទាំងនេះត្រូវដាក់មុនគេ។ ចេកខ្ចីត្រូវឆ្កូតសំបក និងលាងទឹកឲ្យស្អាតសាប់ជាសសៃៗ។ ៤. ត្រីត្រូវធ្វើ និងលាងទឹកឲ្យស្អាត ឬច្របាច់ជាមួយអំបិលបន្តិចក៏បានដើម្បីកុំឲ្យមានក្លិនឆ្អាប។ ៥. ដាក់ឆ្នាំងចាក់ប្រេងឆាចូលឲ្យក្តៅ រួចបន្ថែមគ្រឿងស្លឹកគ្រៃ, អង្ករលីងកូរឲ្យសព្វ រួចបន្តចាក់ល្ហុង, គ្រាប់ខ្នុរ ចេកខ្ចី និងល្ពៅចូលកូរឲ្យសព្វរងចាំមួយរំពុះ រួចបន្ថែមត្រី (ដើម្បីការពារកុំឲ្យត្រីរលួលអ្នកគួរតែស្រងត្រីចេញសិន) ចូលកូរមួយត្រឡប់រងចាំដល់បន្លែរាងទ្រោមបន្តិច និងចូលជាតិគ្នា ប្រិនបើស្ងួតទឹកអ្នកអាចន្ថែមប្រេងឆាបាន រួចបន្ថែមសណ្តែកគួររងចាំមួយរំពុះ រួចចាក់ទឹកចូល (ប្រសិនបើអ្នកចង់ឲ្យមានរងជាតិជាងនេះអ្នកអាចប្រើទឹកខ្ទិះដូងជំ នួសទឹកធម្មតាក៏បាន) រងចាំដល់ពុះបង់ត្រី និងត្រប់ចូលកូថ្នមៗ បន្ទាប់មករងចាំមួយរំពុះបង់ប៊ីចេងមួយស្លាព្រកាហ្វេ, ស្ករសពីរស្លាព្រកាហ្វេ, អំបិលកន្លះស្លាព្រាកាហ្វេ, ទឹកត្រី ២ ស្លាព្រាបាយកន្លះ រំងាស់មួយរំពុះភ្លក់មើលឲ្យល្មម។ ៦. នៅពេលដែលត្រី និងបន្លែមើលទៅឃើញថាដូចជាឆ្អិនហើយ អ្នកគួរតែបន្ថែមបន្លែខៀវដូចជាគ្រាប់ពេជ្រលំញង, ស្លឹកម្រះព្រៃ, ស្លឹកបាស់, ផ្ទីរ... ព្រមទាំងបន្លែខៀវជាច្រើនទៀតដែលអ្នកចង់ដាក់បន្ថែម រងចាំមួយរំពោះជាកាស្រេច៕
+ស្ងោមាន់ជាមួយគឹមមួយ
នេះគឺជាម្ហូបមួយមុខទៀតហើយ ដែល ខ្ញុំសូមធ្វើលើយកមកបង្ហាញដល់ស្ត្រីមេផ្ទះគ្រប់រូប ឲ្យចេះធ្វើនូវម្ហូបមួយមុខទៀតដែលមានឈ្មោះថា មាន់ស្ងោរគឹមបួយ។ ខាងក្រោមនេះគឺជាគ្រឿងផ្សំ និងវិធីធ្វើ៖ + គ្រឿងផ្សំ - មាន់ជំទង់ ១០០ ក្រាម - អំបិល ១ ស្លាព្រាកាហ្វេ - ទឹកត្រី ៣ ស្លាព្រាបាយ - ស្កសរ ៣ ស្លាព្រាកាហ្វេ - ប៊ីចេង ២ ស្លាព្រាកាហ្វេ - គ្រាប់គឹមបួយ ៥ គ្រាប់ - ខ្ទឹមសរចិញ្ច្រាំ + វិធីធ្វើ ១. ដំបូងអ្នកត្រូវដាក់បំពងខ្ទឹមនៅពេលដែលមានខ្ទឹមឈ្ងុយ អ្នកត្រូវស្រងខ្ទឹមចេញ បន្ទាប់មកចាក់ខ្លាញ់បន្ថែមបង់សាច់មាន់ចូលរួចបំពងធ្វើ បែបនេះ ដើម្បីឲ្យសាច់មានខ្លិនឈ្ងុយ។ ២. ដាក់ដាំទឹកឲ្យពុះ បន្ទាប់មកដាក់សាច់មាន់ដែលបានបំពងទុកនោះចូល រង់ចាំមួយរំពុះសុំដាក់ អំបិល, ទឹកត្រី, ស្ក, ប៊ីចេងចូល បន្ទាប់មកអ្នកយកគឹមបួយ មកញីឲ្យបែករួចបង់ចូលទៅក្នុងស៊ុបរងចាំដល់សាច់រាង ផុយ បន្តិចដាក់ខ្ទឹមដែលបានបំពងទុកចូលជាការស្រេច៕
Comments
Post a Comment