ដំឡូងឃ្វាសាច់គោ


គ្រឿងផ្សំ៖ 
 សាច់គោ​(​សាច់​ល្អ​) ខ្លាញ់ជ្រូក គ្រឿងការី ដំឡូងជ្វា ទឹកត្រី ស្ករស ខ្ទឹមក្រហម ម្សៅ​ស៊ុប អំបិល​។​ វី​ធី​ធ្វើ​៖ ១. ដំឡូងជ្វា ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត កាត់​ជា​ចង្វាមូល​ប្រវែង​ពីរ​ថ្នាំងដៃ ចៀន​ឱ្យ​ឡើង​ក្រហមព្រឿងៗ​ទុក​មួយអន្លើ​។​ ២. សាច់គោ​ហាន់​ជា​បន្ទះ​ស្តើងៗ ប្រឡាក់​អំបិល ទឹកត្រី ម្សៅ​ស៊ុប គ្រឿងការី​ម៉ដ្ឋ​ជា ការ​ស្រេច​៕



+ឆ្អឹងជំណីជ្រូកចំហុយ

 គ្រឿងផ្សំៈ​ ​ឆ្អឹងជំនីរ​ជ្រូក​ខ្ចី ៤៥០​ក្រាម​, ស៊ី​អី​វ​-​ស កន្លះ​ឬមួយ​ស្លាបព្រា​បាយ​, ម៉ា​ស្តា​ត​គ្រី​ម ២​ស្លាបព្រា​កាហ្វេ​, ស្ករ​-​ស ២​ស្លាបព្រា​កាហ្វេ​, គ្រាប់​តៅ​ចៀវ​មួយ​ស្លាបព្រា​បាយ​, ទឹក​តោ​ចៀវ ២​ស្លាបព្រា​កាហ្វេ​, ស្រា​ចិន ២​ស្លាបព្រា​កាហ្វេ​, ប្រេងល្ង ២​ស្លាបព្រា​, ផ្សិត​ក្រអូប​ក្រៀម​ចំនួន​ពីរ​ដើម (​ត្រាំ​ឲ្យ​ទន់​), ហាន់​ខ្ញី​ចាស់​ជា​ចំណិត​ស្តើងៗ ពី​១០-១៥​ចំណិត​, ជីវាន់​ស៊ុយ ក្តិច​យកតែ​ស្លឹក​១​ដើម​, ម្ទេសដៃនាង​ពណ៌​ក្រហម ចិត្ត​ស្តើងៗ​១​ផ្លែ​, ទឹកស្អាត​ធម្មតា​។​ *​ វិធី​ធ្វើ​ ១-​ប្រឡាក់​ឆ្អឹងជំនីរ​ជ្រូក​ជាមួយ​ទឹក​ស៊ី​អី​វ​-​ស ទឹក​ផ្សិត​ក្រអូប ម៉ា​ស្តា​ត ស្ករ​-​ស ទឹក​តៅ​ចៀវ ស្រា​ចិន និង​ប្រេងល្ង ច្របល់​ចូលគ្នា រួច​ផ្អាប់​ទុកចោល​ប្រមាណ ២-៣ ម៉ោង​។​ ២-​យក​ឆ្អឹងជំនីរ​ដែល​ប្រឡាក់​រួច​ដាក់​ក្នុង​ចាន​ផ្សិត​ក្រអូប ខ្ញី គ្រាប់​តៅ​ចៀវ បន្ទាប់មក​ដាក់​ចាន​នោះ​ចូល ទៅក្នុង​ថាស​ចំហុយ​។​ ៣-​ចាក់ទឹក​ចូលក្នុង​ឆ្នាំង​ចំហុយ បិទ​គម្រប​រួច​កំណត់​កំដៅ ភ្លើង​ចំហុយ​រយៈពេល ៤០​នាទី​។​ ៤-​រៀបចំ​ឆ្អឹងជំនីរ​ជ្រូក​ដែល​ចំហុយ​ឆ្អិន​ហើយ ដាក់​ទៅក្នុង​ចាន រួច​តុបតែង​មុខ​លើ​ដោយ​ស្លឹក​ជីរវ៉ាន់ស៊ុយ និង​ចំណិត​ម្ទេសដៃនាង​ពីលើ ហើយ​លើក​យកមក​ទទួលទាន​ទាន់​នៅ​ក្តៅៗ​៕​


Comments