គ្រឿងផ្សំ៖
– ត្រីរ៉ស់ – ត្រកួន, អំពិលទុំ, ខ្ទឹមស, ម្ទេសខ្មាំង, រំដេង, ជីនាងវង, ម្អម – ទឹកត្រី, អំបិល, ស្ករ វិធីធ្វើ៖ ១-ត្រកួនក្តិចកាត់ចេញមួយចង្អុលដៃលាងទឹកឱ្យស្អាត ។ ត្រីរ៉ស់ត្រូវសកស្រការ ហើយលាងទឹក ឱ្យស្អាតកាត់ជាកង់ៗ ។ អំពិលទុំត្រាំទឹកឱ្យរីក ហើយដាក់ចានផ្សេង ។ រំដេង ខ្ទឹមស បកសំបក បុកលាយជាមួយម្ទេសលាយចូលគ្នាឱ្យម៉ត់ ។ ជីនាងវង ម្អម លាងទឹក រួចហាន់ល្អិតៗ ។ ២-យកឆ្នាំងដាំទឹកឱ្យពុះបង់ត្រីចូលស្ងោរឱ្យឆ្អិន៧០ភាគរយ រួចបង់ត្រកួនចូលស្ងោរឱ្យផុយ ទើបបង់គ្រឿង (ដែលបុកចូលគ្នាមាន រំដេង ខ្ទឹមស ម្ទេស ) ចូលហើយចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ទឹកអំពិលទុំ ភ្លក់មើលតាមចូលចិត្ត ទើបបង់ម្អម ជីនាងវង ជាការស្រេច ។
+សម្ល-ត្រីចំហ៑ុយស្លឹកឈូក
គ្រឿងផ្សំ៖
– ត្រីដំរី – ខ្ញី, ផ្សិត, គ្រាប់ឈូក, ស្លឹកឈូក – ប្រេងឆា, ទឹកសៀង, ប្រេងល្ង វិធីធ្វើ៖ ១-ឆារួមជាមួយគ្រាប់ឈូក មើមឈូក ផ្សិត អោយឈ្ងុយ ក្រោយមកបង់ម្សៅស៊ុប និង ប្រេង ២-រុក្ខជាតិ ប្រេងល្ង អោយល្មម។ ៣-ស្លឹកឈូក ស្រុះទឹកក្តៅអោយទន់ រួចដាក់ត្រីដំរី ខ្ចប់ក្នុងស្លឹកឈូក ចាក់ទឹកស្រូបគ្រាប់ ៤-ឈូក មើមឈូក មកលើត្រីខ្ចប់វិញ យកទៅចំហុយ ប្រហែល ១៥នាទី ជាការស្រេច។
Comments
Post a Comment