+ គ្រឿងផ្សំ
- ប្រេងខ្យង ១ស្លាបព្រាបាយ - ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ - ស្ករស ១ស្លាបព្រាបាយ - ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ - សាឡាដ ៣ធាង - ខ្ទឹមក្រហមហាន់ ២មើម - ទឹកត្រី ២ស្លាបព្រាបាយ - ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ - ទឹកអម្ពិលទុំ ១ស្លាបព្រាបាយ - ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ - ស្ករស ១ស្លាបព្រាកាហ្វេ - អង្ករលីង បុកឲ្យម៉ដ្ឋ ១ស្លាបព្រាកាហ្វេ - សាច់ជ្រូក (សាច់ចំឡក) ២០០ក្រាម - ជីររណា និង ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
+ វិធីធ្វើ
១. សាច់ជ្រូក លាងឲ្យស្អាត ហើយទុកឲ្យស្រស់ទឹក ។ ២. ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងម្រេច លាយបញ្ចូលគ្នាឲ្យសព្វហើយ ភ្លក្សមើល កុំឲ្យផ្អែម ឬប្រៃពេក ។ រួចហើយ យកសាច់ជ្រូក មកប្រឡាក់ជាមួយគ្រឿងផ្សំនេះ ផ្អាប់ទុកប្រមាណ ៥នាទី ដើម្បីឲ្យចូលរសជាតិ ។ ៣. គ្រឿងផ្សំ សម្រាប់ធ្វើជាទឹកជ្រលក់ លាយច្របល់បញ្ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើល ឲ្យមានរសជាតិល្មមត្រូវមាត់ ។ ៤. បន្ទាប់មក យកសាច់ជ្រូកដែលប្រឡាក់នោះទៅអាំងឲ្យឆ្អិនល្អ ហើយហាន់ជាចំណិតស្ដើងៗ ដាក់ចានពិសារផ្ទាប់ជាមួយសាលាដ ទឹកជ្រលក់ និងបាយ ។
Comments
Post a Comment