ស្ងោជ្រក់ត្រីជាមួយផ្សិត
គ្រឿងផ្សំ
- ស្លឹកខ្ទឹម ១មួយគម្ព
- ម្ទេស ១ឬ ២ផ្លែ
- ក្រូចឆ្មា១ផ្លែ
- ត្រី ៤០០ក្រាម
- គល់ស្លឹកគ្រៃ ១គុល
- បន្ថែមអង្ករកន្លះស្លាព្រាកាហ្វេ
- ស្លឹកក្រូចសើច រំដេង
- ស្ករសរ ២ស្លាព្រាកាហ្វ
- ទឹកត្រី ៤ស្លាព្រាបាយ
- អំបិលមួយស្លាព្រាកាហ្វេ
- ផ្សិតឈូក(ចំបើង) ២០០ក្រាម
វិធីធ្វើ
១/ ជាដំបូងអ្នកត្រូវធ្វើត្រីនិងលាងទឹកឲ្យស្អាតកាត់ជាកងៗ។
២/ ដាក់ដាំទឹក ព្រមទាំងបន្ថែមអង្ករកន្លះស្លាព្រាកាហ្វេ ស្លឹកក្រូចសើច រំដេងចូល ហើយយកគល់ស្លឹកគ្រៃដំឲ្យទក់ដាក់ចូលក្នុងឆ្នាំងដែលដាំទុកនោះ រងចាំឲ្យពុះដាក់ត្រីចូលកូរឲ្យសព្វ រួចបន្ថែម អំបិលមួយស្លាព្រាកាហ្វេ,ទឹកត្រី ៤ស្លាព្រាបាយ,ស្ករសរ ២ស្លាព្រាកាហ្វ រង់ចាំមួយរំពុះរហូតដល់ត្រីរាងឆ្អីនបន្ទិចសូមដាក់ផ្សិតចូលបន្ទាប់មករំងាយស់មួយរំពុះភ្លក់មើលតាមចំណូលចិត្តជាការស្រេច។
៣/ នៅពេលដែលរាបដាក់ចានអ្នកត្រូវបន្ថែមស្លឹកខ្ទឹមក៏ដូចជាម្ទេសព្រមទាំងក្រូចឆ្មាចូលផង។
ស៊ុតចៀន ម្ទេសប្លោក
គ្រឿងផ្សំ
- ម្ទេសហាវៃ ១ ផ្លែ
- ប៊ីចេងកន្លះស្លាព្រាកាហ្វេ
- ស្ករស ១ ស្លាព្រាកាហ្វេកន្លះ
- ខ្លាញ់ ៥០ ក្រាម
- ស៊ុត ៣ គ្រាប់
- ម្រេចកិន
- ស្លឹកជី ៣ ទៅ ៤ សណ្លឹក
របៀបធ្វើ
១. ជាដំបូងអ្នកត្រូវហាន់ម្ទេសជាទទឹងៗដែលមានកម្រាស់ ៣សង់ទីម៉ែតប៉ុន្តែប្រយ័ត្នកុំឲ្យដាច់ឲ្យសោះ។លាងទឹកឲ្យស្អាតទុកមួយអន្លើ។
២. ជាបន្តមកទៀតអ្នកគួរតែប្រើម្ជូលាយជាមួយទឹកត្រីចំនួន ៤ស្លាព្រាបាយ,ប៊ីចេងកន្លះស្លាព្រាកាហ្វេ,ស្ករស ១ស្លាព្រាកាហ្វេកន្លះកូរចូលគ្នាឲ្យសព្វចូលជាតិគ្នា។
៣. អ្វីដែលអ្នកគួរតែធ្វើនៅពេលនេះគឺដាក់ខ្ទះឲ្យក្តៅបន្ទាប់មកចាក់ខ្លាញ់ចូលវាសឲ្យសព្វខ្ទះបន្ទាប់មកដាក់ម្ទេសដែលបានកាត់រួចចូលហើយជាបន្តមកទៀតអ្នកគួគោះស៊ុតដាក់ចូលក្នុងប្រឡោះនៃម្ទេស។
៤. រងចាំរហូតដល់ស៊ុតរាងគ្រាមបន្ទិចអ្នកគួរោយម្រេចនិងស្លឹកជីពីលើស៊ុតព្រមទាំងស្រោចទឹកម្ទូដែកបានលាយទុកពីបន្ទាប់មកធ្វើការប្រែទៅម្ខាងទៀតដួសដាក់ចានជាការស្រេច៕
ឆាល្ពៅ
ល្ពៅជាប្រភេទបន្លែម្យ៉ាងដែលសម្បូរទៅដោយជីវជាតិព្រមទាំងវីតាមីនយ៉ាងច្រើន ដែលជួយផ្តល់មកនូវអត្ថប្រយោជន៍ដល់សុខភាព។ ដោយសារតែគុណប្រយោជន៍ដល់សើលលុបរបស់វាទើល្ពៅត្រូវបានគេយកទៅឆ្នែធ្វើជាបង្អែម ឬម្ហូបផ្សេងៗ។
គ្រឿងផ្សំ
១. ដំបូងអ្នកត្រូវជិតសំបកល្ពៅព្រមទាំងហាន់ឲ្យតូចៗទុកមួយអន្លើ។
២. សាច់ជ្រូកត្រូវលាងឲ្យស្អាតបន្ទាប់មកចិញ្ច្រាំឲ្យម៉ត់។ធ្វើការលាងស្លឹកខ្ទឹមនឹងហាន់ទុកដាក់ពីលើល្ពៅ។
៣. ខ្ទឹមសចិញ្ច្រាំឲ្យម៉ត់ដាក់បំពងឲ្យឈ្ងុយដាក់សាច់ចិញ្ច្រាំចូលឆាមួយត្រឡប់ រួចបន្ថែមទឹកត្រី ២ ស្លាព្រាបាយ, ស្ករស ២ ស្លាព្រាកាហ្វេ, អំបិលកន្លះស្លាព្រាកាហ្វេ, ប៊ីចេងកន្លះស្លាព្រាកាហ្វេ, ម្រេចម៉ត់កន្លះស្លាព្រាកាហ្វេ បន្ទាប់មក ឆាត្រឡប់ចុះឡើងរហូតដល់ល្ពៅឆ្អិន បន្ថែមស្លឹកខ្ទឹមចូលជាការស្រេច៕
វិធីធ្វើ សម្លរទំពាំង
គ្រឿងផ្សំ
១. ជាដំបូងអ្នកត្រូវសកទំពាំងឲ្យនៅតែខ្ចីបន្ទាប់មកប្រើកាំបិតមុខពីមកឈូសឲ្យស្តើងៗ។
២. ប្រហុកត្រូវចិញ្ច្រាំម៉ត់។ ធ្វើត្រី និងលាងទឹកឲ្យស្អាតកាត់ជាកងៗ។
៣. បន្ទាប់ពីអ្នកធ្វើការចិញ្ច្រាំប្រហុក អ្នកត្រូវចាក់ប្រហុកព្រមទាំងត្រពាំងចូលក្នុងឆ្នាំងសម្លមួយរួចបន្ថែអង្ករកន្លះ ស្លាព្រាកាហ្វេ (ប្រសិនបើអ្នកមានទឹកបាយ អ្នកអាចចាក់ទឹកនេះចូលបាន រួចសឹមបន្ថែម ទឹកធម្មតាតាមក្រោយ) ។ ក្រោយមកចាក់ទឹកចូលរងចាំរហូតដល់ត្រពាំងបាត់ហាស។
៤. បន្ទាប់ពីរងចាំមយយសន្ទុះរួចមកអ្នកគួរបន្ថែមសាច់ត្រី, អំបិលកន្លះស្លាព្រាកាហ្វេ, ប៊ីចេងកន្លះស្លាព្រាកាហ្វេ, ស្ករសមួយស្លាព្រាកាហ្វេកន្លះ, ទឹកត្រីមួយស្លាព្រាបាយ និងម្ទេសចូល កូរមួយសព្វ រួចចាំមួយរំពុះ រហូតដល់ត្រីឆ្អិនគួរបន្ថែមបន្លែ បន្សាប រួចរងចាំមួយរំពុះភ្លក់មើលឲ្យល្មមតាមចំណូលចិត្តជាការស្រេច៕

- សាច់ជ្រូក ២០០ ក្រាម
- ល្ពៅ ៥០០ ក្រាម
- ទឹកត្រី ២ ស្លាព្រាបាយ
- ស្ករស ២ ស្លាព្រាកាហ្វេ
- អំបិលកន្លះស្លាព្រាកាហ្វេ
- ប៊ីចេងកន្លះស្លាព្រាកាហ្វេ
- ម្រេចម៉ត់កន្លះស្លាព្រាកាហ្វេ
- ស្លឹកខ្ទឹម មួយដើម
១. ដំបូងអ្នកត្រូវជិតសំបកល្ពៅព្រមទាំងហាន់ឲ្យតូចៗទុកមួយអន្លើ។
២. សាច់ជ្រូកត្រូវលាងឲ្យស្អាតបន្ទាប់មកចិញ្ច្រាំឲ្យម៉ត់។ធ្វើការលាងស្លឹកខ្ទឹមនឹងហាន់ទុកដាក់ពីលើល្ពៅ។
៣. ខ្ទឹមសចិញ្ច្រាំឲ្យម៉ត់ដាក់បំពងឲ្យឈ្ងុយដាក់សាច់ចិញ្ច្រាំចូលឆាមួយត្រឡប់ រួចបន្ថែមទឹកត្រី ២ ស្លាព្រាបាយ, ស្ករស ២ ស្លាព្រាកាហ្វេ, អំបិលកន្លះស្លាព្រាកាហ្វេ, ប៊ីចេងកន្លះស្លាព្រាកាហ្វេ, ម្រេចម៉ត់កន្លះស្លាព្រាកាហ្វេ បន្ទាប់មក ឆាត្រឡប់ចុះឡើងរហូតដល់ល្ពៅឆ្អិន បន្ថែមស្លឹកខ្ទឹមចូលជាការស្រេច៕
វិធីធ្វើ សម្លរទំពាំង
គ្រឿងផ្សំ
- ទំពាំងស្រស់ ៣០០ ក្រាម
- ម្ទេសប្លោកខ្ចី ១ ឬ ២ ផ្លែ
- ប្រហុក សាច់ ៦ ក្រាម
- ត្រីកេះ (ត្រីមានជាតិខ្លាញ់) ៤០០ ក្រាម
- អង្ករកន្លះស្លាព្រាកាហ្វេ
- ប៊ីចេងកន្លះស្លាព្រាកាហ្វេ
- អំបិលកន្លះស្លាព្រាកាហ្វេ
- ស្ករសមួយស្លាព្រាកាហ្វេកន្លះ
- ទឹកត្រីមួយស្លាព្រាបាយ
- បន្លែបន្សាប (ត្រួយម្ទេស ស្លឹកផ្ទី….តាមចំណូលចិត្ត) មួយដៃ
១. ជាដំបូងអ្នកត្រូវសកទំពាំងឲ្យនៅតែខ្ចីបន្ទាប់មកប្រើកាំបិតមុខពីមកឈូសឲ្យស្តើងៗ។
២. ប្រហុកត្រូវចិញ្ច្រាំម៉ត់។ ធ្វើត្រី និងលាងទឹកឲ្យស្អាតកាត់ជាកងៗ។
៣. បន្ទាប់ពីអ្នកធ្វើការចិញ្ច្រាំប្រហុក អ្នកត្រូវចាក់ប្រហុកព្រមទាំងត្រពាំងចូលក្នុងឆ្នាំងសម្លមួយរួចបន្ថែអង្ករកន្លះ ស្លាព្រាកាហ្វេ (ប្រសិនបើអ្នកមានទឹកបាយ អ្នកអាចចាក់ទឹកនេះចូលបាន រួចសឹមបន្ថែម ទឹកធម្មតាតាមក្រោយ) ។ ក្រោយមកចាក់ទឹកចូលរងចាំរហូតដល់ត្រពាំងបាត់ហាស។
៤. បន្ទាប់ពីរងចាំមយយសន្ទុះរួចមកអ្នកគួរបន្ថែមសាច់ត្រី, អំបិលកន្លះស្លាព្រាកាហ្វេ, ប៊ីចេងកន្លះស្លាព្រាកាហ្វេ, ស្ករសមួយស្លាព្រាកាហ្វេកន្លះ, ទឹកត្រីមួយស្លាព្រាបាយ និងម្ទេសចូល កូរមួយសព្វ រួចចាំមួយរំពុះ រហូតដល់ត្រីឆ្អិនគួរបន្ថែមបន្លែ បន្សាប រួចរងចាំមួយរំពុះភ្លក់មើលឲ្យល្មមតាមចំណូលចិត្តជាការស្រេច៕
Comments
Post a Comment